update រហូតដល់ពេលនេះមនុស្សស្លាប់៤នាក់ហើយ

0
16

រកឃើញមនុស្សស្លាប់ ៤នាក់ របួសធ្វន់៥នាក់ ក្នុងចំណោម២០នាក់រកឃើញ ក្រោមគំនរបែកបាក់នៅមុននេះបន្តិច ចំនួនអ្នកស្លាប់ បានកើនឡើងដល់៤នាក់ ស្ត្រី៣នាក់ បុរសម្នាក់ ចំណែក២០នាក់ទៀត ត្រូវបានសង្គ្រោះ នៅវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ។

ភ្លាមៗពេលអគាររលំបាក់រាបដល់ដី គេឮសំឡេងស្រេកទ្រហោយំ រាប់ទាំងកូនក្មេងផងដែរ ប៉ុន្តែនៅពេលនេះ បានស្ងាត់សំឡេងទៅវិញ ដោយសង្ស័យថា​​​ អាចស្លាប់ ឬសន្លប់។ក្រោមជួយសង្គ្រាះបានកាយគំនរ និងបាញ់ទឹកដាក់គំនរបែកបាក់ អគារ៧ជាន់ នៅកែប ក្រោយពីមនុស្ស៣នាក់ស្លាប់ ស្រីម្នាក់ ប្រុសម្នាក់ ក្នុងចំណោម១៩នាក់ យកចេញពីគំនរបែកបាក់។កម្លាំងសង្គ្រាះកំពុងកាយគំនរបែកបាក់ និងបានបាញ់ទឹក ដើម្បីជួយបង្កើនអុកស៊ីសែន នៅក្នុងគំនរសំណង់នេះ ព្រមទាំងស្រែកហៅរកអ្នកនៅរស់។យោងតាមព័ត៌មានដែលទទួលបានមុននេះ ឱ្យដឹងនៅល្ងាចនេះថា កងកម្លាំងក្រុមសង្គ្រោះបន្ទាន់ ៧១១ បានមកដល់ព្រលានយោធាហើយ កំពុងរៀបចំចេញដំណើរទៅខេត្តកែប ដើម្បីចូលរួមក្នុងយុទ្ធនាការជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្រោមគំនរបាក់បែកនៃអគារកម្ពស់៧ជាន់។

សូមជម្រាបថា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានករណីបាក់ស្រុតអគារ កម្ពស់៧ជាន់ស្រុតចុះមកក្រោម សង្កត់មនុស្សជាប់នៅខាងក្នុងប្រហែល៣០ទៅ៤០នាក់ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតវត្តសមាធិ គឺនៅខាងក្រោយស្នងការដ្ឋានខេត្តកែប ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប។

ប្រភពមួយចំនួនពីទីតាំងកើតហេតុបញ្ជាក់ថា អគារកម្ពស់៧ជាន់នោះ បានសុំច្បាប់សាងសង់កម្ពស់៥ជាន់ ថែមពីលើអគារចាស់ ប៉ិន្តែបែរជាសាងសង់រហូតដល់៧ជាន់ ទើបបណ្តាលឲ្យបាក់សង្កត់កម្មករជាច្រើននាក់។

ដោយឡែកប្រភពមួយទៀតអោយដឹងថា ការសាងសង់អគារខាងលើនេះមិនមានបទដ្ឋានស្តង់ដារត្រឹមត្រូវទេ ព្រោះថា ជាសំណង់ចាស់ មិនព្រមវ៉ៃចេញ តែធ្វើសាថ្មី និងសុខចិត្តសង់បន្តឡើង ទើបបណ្តាលឲ្យរលំបែបនេះ។

សូមរម្លឹកថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩អគារកម្ពស់៧ជាន់ ដែលកំពុងសាងសង់ នៅខេត្តព្រះសីហនុ បានបាក់រលំ បណ្តាលឲ្យមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់។ ក្រោយហេតុការណ៍នោះ តុលាការខេត្តព្រះសីហនុ បានចោទប្រកាន់មនុស្ស៧នាក់ ជាជនជាតិចិន និងជនជាតិខ្មែរ ដែលជាអ្នកទទួលខុសត្រូវសាងសង់អគារនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here