លោកឧកញ្ញ៉ា ហ៊ុន តូ និងដៃគូ បានជួយថវិកា៥២ម៉ឺនដុល្លារ

0
8

ក្នុង(Comment) លើទំព័រហ្វេសបុកសម្តេចមុននេះបន្តិច បានឲ្យដឹងថា លោកឧកញ៉ា ហ៊ុន តូ និងដៃគូសហការ បានជួយឧបត្ថម្ភថវិកាចំនួន៥២ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ជនរងគ្រោះក្នុងករណីរលំអគារកម្អស់៧ជាន់ នៅខេត្តកែប ដែលខណៈនេះដែរ សម្តេចកំពុងធ្វើដំណើរទៅខេត្តកែប ដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករដែលកំពុងជាប់ នៅក្រោមអាគារដែលដួលរលំ៕គិតម៉ោង៨៖៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ ក្នុងនោះជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស១ ស្រី៣នាក់) នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។

LEAVE A REPLY

Please enter your comment!
Please enter your name here