រដ្ឋាភិបាលថ្មី Boliviaស្នើសុំប៉ូលិសអន្តរជាតិចូលចាប់ខ្លួនអតីតជនផ្ដាច់ Morales នៅប្រទេសមីស៊ីចកូ

0
7

គេហទំព័រ news.am.com បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៩ធ្នូនេះថា រដ្ឋាភិបាលថ្មីនៃប្រទេសBolivia បាន ស្នើទៅ ប៉ូលីសអន្តរជាតិ នៅប្រទេសបារាំង ឲ្យចេញដីកាចាប់បុរសរូបនេះបញ្ជូនខ្លួនទៅកាន់ប្រទេស Bolivia ដើម្បីធ្វើការកាត់ទោសតាមផ្លូវច្បាប់។

អគ្គរដ្ឋអាជ្ញានៃប្រទេស Bolivia លោក Juan Lanchipa Ponce បាននិយាយថា ការស្នើសុំការចាប់ខ្លួនលោក Morales នឹងត្រូវបានបញ្ជូនទៅ ប៉ូលីសអន្តរជាតិ ដោយសុំអន្តរាគមន៍ជាបន្ទាន់។ លោកបន្តថា នីតិវិធីជំនុំជម្រះក្ដី ប្រឆាំងលោក Morales កំពុងដំណើរការហើយ។ លោក Morales រងបទចោទច្រើនករណី ក្នុងនោះមានបទឧក្រិដ្ឋមួយចំនួន ដែលលោកបានប្រព្រឹត្តអំឡុងលោកជាប្រធានាធិបតី និង បទចោទ ពីអំពើពុករលួយ។

កាលពីថ្ងៃពុធទី១៨ធ្នូ រដ្ឋមន្ត្រីមហាផ្ទៃ នៃប្រទេសBolivia  គឺលោក Arturo Murillo បាន បង្ហោះដីកាចាប់ខ្លួន លោក Morales នៅលើបណ្ដាញសង្គមTwitter របស់លោក ។ ក្នុងដីកានោះ លោក Morales រងបទចោទ ដល់ទៅបីករណីធំៗ មានដូចជា បង្កចលាចល សង្គម អំពើភេរវកម្ម និង ការលាងលុយកង្វក់ ។

តែ អតីតប្រធានាធិបតី Moralesបានច្រានចោលការចោទប្រកាន់នេះ ហើយចាត់ទុកការចោទប្រកាន់នេះថា ជាការរំលោភរដ្ឋធម្មនុញ្ញ។ លោកអះអាងថា លោកចង់វិលចូលប្រទេសវិញ ហើយថាលោកមិនខ្លាច ការចាប់ខ្លួន រូបលោកនោះទេ ។ លោកបន្តថា បទចោទទាំងអស់នេះ ប្រឆាំងនឹងរូបលោក គឺមិនគួរកើតមានចំពោះ រូបលោកទេ ព្រោះលោកមិនបានប្រព្រឹត្តដោយផ្ទាល់ហើយ ក៏មិនមានជាប់ពាក់ព័ន្ធដោយផ្ទាល់ដែរ។

លោកEvo Morales  បានឈ្នះឆ្នោតជាថ្មីម្ដងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី២០ ខែតុលាដែលបានមកពីលទ្ធផល បោះឆ្នោតគ្មានភាពសុចរឹត និងត្រឹមត្រូវឡើយ។ ក្រុមប្រឆាំងបានបះបោរ ប្រឆាំងលទ្ធផលបោះឆ្នោតនៅទូទាំងប្រទេស។

លោក Morales ត្រូវបានទំលាក់ពីតំណែង ដោយកម្លាំងប្រជាជន សហការជាមួយកងទ័ព កាលពីថ្ងៃទី១១វិច្ឆិកា ហើយភ្លាមៗនោះ លោក បានរត់ឡើ់ង យន្តហោះ ទៅនៅប្រទេសម៉ិចស៊ីកូ។ លោកEvo Morales  បានឡើងកាន់អំណាចនៅប្រទេស Bolivia បាន ២៦ឆ្នាំ ។

លោកស្រី Jeanine Anez ប្រមុខរដ្ឋស្ដីទី បាននិយាយថា លោក Morales  រងបទចោទមួយទៀត គឺការបន្លំតួលេខនៃលទ្ធផលបោះឆ្នោត និងអំពើពុករលួយ ច្រើនរយលានដុល្លារ ដោយសារការប្រើប្រាស់អំណាច កឹបកេងទ្រព្យសម្បតិ្តរបស់ប្រទេស។

ប្រទេស Bolivia ក្រោមការដឹកនាំរបស់ស្រ្តីជើងខ្លាំងម្នាក់នេះ នឹងធ្វើការបោះឆ្នោត ប្រធានាធិបតីឡើងវិញនៅឆ្នាំក្រោយនេះ ដោយអនុញ្ញាតិអោយមាន អ្នកសង្កេតការជាតិនិងអន្តរជាតិ ចូលមកឃ្លាំមើលការបោះឆ្នោតនេះ ។

សហរដ្ឋអាមេរិកបានប្រកាសមុនគេថា នឹង បញ្ជូន អ្នកសង្កេតការណ៍របស់ខ្លួនរាប់រយនាក់ ទៅប្រទេស Bolivia ដើម្បីឃ្លាំការបោះឆ្នោត ប្រធានាធិបតី ជាថ្មីម្ដងទៀតនេះ។ ក្រុងវ៉ាស៊ីនតោន ដែលទើបមានតំណាងប្រទេសរបស់ខ្លួន ជាមួយប្រទេស Bolivia ឡើងវិញ សង្ឃឹមថា ការឆ្នោត ម្ដងទៀតនេះ នឹងឆ្លើយតបឆន្ទៈរបស់ប្រជាជន Bolivia ។

ចំណែកឯ មេបក្សប្រឆាំង និងជាប្រមុខរដ្ឋស្ដីទីនៃ ប្រទេសវេណេហ្សូអេឡា លោកវ័ន្តកៃដូ ក៏បានប្រកាសសាទរ ការបោះឆ្នោត ប្រធានាធិបតី នៃប្រទេស Bolivia ឡើងវិញនៅពេលខាងមុខនេះ ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here