ពិភពលោក​ប្រឈម​នឹង​ភាព​អវិជ្ជមាន​នៃ​អាកាសធាតុ​ ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​

0
13

​ទស្សនៈ​៖​ ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​ ​កំពុងតែ​ស្ថិតនៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មិនធ្លាប់​កើតមានឡើង​កាលពី​ពេល​អតីតកាល​ ​ខណៈ​ដែល​សាកល​ភាវូបនីយកម្ម​ ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​កំពុងតែ​មានការ​ផ្លាស់ប្ដូរ​ទៅ​រក​ភាព​អវិជ្ជមាន​ក្នុង​ពេល​តែមួយ​ ​ហើយ​បរិយាកាស​រូប​វ័ន្ត​របស់​ពិភពលោក​ទៀតសោត​ក៏​កាន់តែ​មាន​ភាព​ដុនដាប​ទៅ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​

​វា​គឺជា​បញ្ហា​នយោបាយ​ដ៏​ពិតប្រាកដ​មួយ​នា​ពេល​បច្ចុប្បន្ន​ ​ខណៈ​ដែល​ស្ថានការណ៍​ធ្ងន់ធ្ងរ​នៃ​អាកាសធាតុ​មានការ​កើនឡើង​យ៉ាង​ញឹកញាប់​។​ ​អ្នកនយោបាយ​នឹង​មាន​សកម្មភាព​នយោបាយ​ក៏ដូចជា​ធនធាន​តិចតួច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ ​នៅពេល​ដែល​សាកល​ភាវូបនីយកម្ម​ ​សេដ្ឋកិច្ច​ ​និង​ភូមិសាស្ត្រ​នយោបាយ​ឈាន​ទៅ​រក​ការ​ធ្លាក់​ចុះ​រៀង​ៗ​ខ្លួន​។​

​សព្វថ្ងៃ​នេះ​មាន​ចំនួន​មនុស្ស​តិចតួច​ណាស់​ដែល​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ខ្លាំង​បើ​ប្រៀបធៀប​ទៅ​នឹង​ពេលវេលា​មួយចំនួន​នៅក្នុង​ប្រវត្តិសាស្ត្រ​។​ ​ប្រជាជន​មានការ​រស់នៅ​បាន​យូរអង្វែង​ ​ទទួល​បានការ​សិក្សា​រៀនសូត្រ​ ​និង​មាន​បច្ចេកវិទ្យា​កាន់តែ​ល្អ​ប្រសើរ​។​ ​តាមរយៈ​វិធានការណ៍​គោលដៅ​ជាច្រើន​ ​ជីវិត​នៅ​លើ​ភពផែន​ដី​មិនដែល​មាន​ភាព​ប្រសើរ​ឡើយ​។​ ​ប៉ុន្តែ​ពួកគេ​មិន​ទទួល​បាន​អារម្មណ៍​បែប​នោះ​ទេ​ ​ខណៈ​ដែល​ ​វា​មានហេតុ​ផ​លល្អៗ​សម្រាប់​ករណីនេះ​។​

​ចលនា​សេរី​របស់​ប្រជាជន​ ​ទំនិញ​ ​គំនិត​ ​និង​សេវាកម្ម​ឆ្លងកាត់​ព្រំដែន​ ​ដែល​ត្រូវ​បាន​ហៅថា​ជា​ ​សាកល​ភាវូបនីយកម្ម​នេះ​ ​បាន​អនុញ្ញាត​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​នៃ​ការ​រីកចម្រើន​ខាង​បច្ចេកវិទ្យា​ដែល​ជួយ​ឲ្យ​ការរស់នៅ​របស់​មនុស្ស​រាប់ពាន់​លាន​នាក់​ជុំវិញ​ពិភពលោក​មាន​ភាព​ប្រសើរ​ឡើង​។​ ​មនុស្ស​ភាគច្រើន​មិន​យល់​ច្បាស់​ពីសា​កល​ភាវូបនីយកម្ម​នៃ​ពិភពលោក​ដែល​មាន​ភាព​រីកចម្រើន​នោះ​ទេ​។​

​ខណៈ​ដែល​ភាព​វឹកវរ​នៃ​ភូមិសាស្ត្រ​នយោបាយ​និង​ការ​កើនឡើង​នៃ​ប្រជាជន​ក្នុងរយៈពេល​ ​៣​ ​ឆ្នាំ​ ​ចុងក្រោយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ ​មាន​មនុស្សជា​ច្រើន​ដែល​មិនបាន​យល់​ច្បាស់​ឬ​ដឹង​ថា​មាន​សកល​ភាវូបនីយកម្ម​។​ ​នោះ​គឺជា​ការពិត​នៃ​ស្រទាប់​វណ្ណៈ​ផ្សេង​ៗ​របស់​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​របស់​ពិភពលោក​ ​ដែល​មើលឃើញ​ការ​កើនឡើង​នៃ​វណ្ណៈ​កណ្តាល​ថ្មី​មួយ​នៅក្នុង​តំបន់​អាស៊ី​និង​អាមេរិកឡាទីន​។​ ​ជាលើកដំបូង​ ​សន្ទុះ​នៅ​ពីក្រោយ​សាកល​ភាវូបនីយកម្ម​កំពុង​ចាប់ផ្តើម​រីក​រាលដាល​។​

​ការ​ធ្វើ​ឱ្យ​មាន​ភាព​ធូរស្រាល​នៃ​កំណើន​សកល​

​វា​មិន​អាច​កើតមានឡើង​ក្នុង​ពេល​ដ៏​អាក្រក់​បំផុត​នោះ​ទេ​។​ ​បច្ចុប្បន្ន​ ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​កំពុងតែ​មាន​ភាព​ធូរស្រាល​ ​ហើយ​បន្ទាប់ពី​រយៈពេល​ជិត​មួយ​ទសវត្សរ៍​នៃ​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​ដែល​គ្មាន​ការ​រំខាន​ក្រោយពី​មាន​វិបត្តិសេដ្ឋកិច្ច​ដ៏​ធំ​ ​សេដ្ឋកិច្ច​ពិភពលោក​ហាក់ដូចជា​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​។​ ​វា​គ្មានអ្វី​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ​ ​ខណៈ​ដែល​សេដ្ឋកិច្ច​មាន​និន្នាការ​ផ្លាស់ប្ដូរ​ក្នុងរយៈពេល​ពី​ ​៧​ ​ទៅ​ ​៨​ ​ឆ្នាំ​ ​ដោយ​កើនឡើង​និង​ធ្លាក់ចុះ​តាម​ការ​ព្យាករណ៍​។​

​ក្នុង​សតវត្សរ៍​ចុងក្រោយ​នេះ​ ​រាល់ពេល​ដែល​ពិភពលោក​ឈាន​ដល់​ស្ថានភាព​សេដ្ឋកិច្ច​ដែល​គ្មាន​ភាព​ច្បាស់លាស់​ ​សន្ទុះ​នៃ​សាកល​ភាវូបនីយកម្ម​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​។​ ​វា​តែងតែ​ត្រឡប់​មកកាន់​ស្ថានភាព​ជា​ធម្មតា​វិញ​ ​ប៉ុន្តែ​យើង​មិន​អាច​ធានា​បានទេ​នៅពេល​នេះ​។​ ​កត្តា​នេះ​កើតឡើង​ក៏​ព្រោះតែ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នេះ​កំពុង​ត្រូវ​បាន​ជ្រោមជ្រែង​ដោយ​ការ​វិ​វត្ត​ថ្មី​ៗ​ចំនួន​ពីរ​។​

​ទីមួយ​ ​គឺ​ភូមិសាស្ត្រ​នយោបាយ​សព្វថ្ងៃ​នេះ​។​ ​ខណៈ​ពេល​ដែល​មនុស្ស​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​និយាយ​អំពី​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​នៅក្នុង​វដ្ត​ ​នយោបាយ​ភូមិសាស្ត្រ​ក៏​មាននៅ​ក្នុង​វដ្ត​ផង​ដែរ​។​ ​ពួកគេ​គ្រាន់តែ​មានការ​អភិវឌ្ឍ​ក្នុងរយៈពេល​ដ៏​វែង​មួយ​ ​ដែល​ជាមធ្យម​ ​វដ្ត​ភូមិសាស្ត្រ​នយោបាយ​មាន​រយៈពេល​ប្រហែលជា​ ​៧០​ ​ទៅ​ ​៨០​ ​ឆ្នាំ​។​ ​នៅពេល​ដែល​ភូមិសាស្ត្រ​នយោបាយ​ស្ថិត​ក្នុង​ដំណាក់កាល​រីក​លូតលាស់​នៃ​វដ្ត​ ​ហើយ​ស្ថាប័ន​អន្តរជាតិ​និង​រដ្ឋាភិបាល​នានា​ត្រូវ​បាន​សម្របសម្រួល​យ៉ាង​យកចិត្ត​ទុកដាក់​និង​មានប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​ការ​ព្រួយ​បា​រម្ម​ណ៍​ ​ជម្លោះ​ពិភពលោក​ក៏​នឹង​ថយ​ចុះ​ ​ហើយ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​នឹង​កើនឡើង​។​

​ផ្ទុយទៅវិញ​ ​នៅពេល​ភូមិសាស្ត្រ​នយោបាយ​ស្ថិត​ក្នុង​សភាព​ធ្លាក់ចុះ​ ​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​នឹង​មានការ​ថមថយ​ ​ស្រប​ពេល​ដែល​ប្រសិទ្ធភាព​នៃ​ស្ថាប័ន​នានា​ក៏ដូចជា​ជម្លោះ​នានា​នឹង​កើនឡើង​។​ ​យើង​មិនធ្លាប់​បាន​ប្រឈម​នឹង​វដ្ត​នៃ​ការ​ធ្លាក់ចុះ​ភូមិ​សា​ស្ត្​រន​យោ​

​បាយ​នោះ​ទេ​ ​គិត​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​ ​២​ ​ដែល​នេះ​ជា​កត្តា​មួយ​ដែល​បញ្ជាក់​ថា​មនុស្សជា​ច្រើន​មាន​អារម្មណ៍​ថា​ពួកគេ​គ្មាន​ការ​យកចិត្ត​ទុកដាក់​។​

​ហើយ​បន្ទាប់មក​ ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​បាន​កើតមានឡើង​។​ ​វា​គឺជា​បញ្ហា​នយោបាយ​ដ៏​ពិតប្រាកដ​មួយ​នា​ពេល​បច្ចុប្បន្ន​ ​ខណៈ​ដែល​ស្ថានការណ៍​ធ្ងន់ធ្ងរ​នៃ​អាកាសធាតុ​មានការ​កើនឡើង​យ៉ាង​ញឹកញាប់​។​ ​អ្នកនយោបាយ​នឹង​មាន​សកម្មភាព​នយោបាយ​និង​ធនធាន​តិចតួច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ ​នៅពេល​ដែល​សាកល​ភាវូបនីយកម្ម​ ​សេដ្ឋកិច្ច​ ​និង​ភូមិសាស្ត្រ​នយោបាយ​ឈាន​ទៅ​រក​ការ​ធ្លាក់​ចុះ​រៀង​ៗ​ខ្លួន​។​

​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុងតែ​ស្ថិតនៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មិនធ្លាប់​កើតមានឡើង​កាលពី​ពេល​អតីតកាល​ ​ខណៈ​ដែល​សាកល​ភាវូបនីយកម្ម​ ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​កំពុងតែ​មានការ​ផ្លាស់ប្ដូរ​ទៅ​រក​ភាព​អវិជ្ជមាន​ក្នុង​ពេល​តែមួយ​ ​ស្រប​ពេល​ដែល​បរិយាកាស​រូប​វ័ន្ត​របស់​ពិភពលោក​កាន់តែ​មិន​មាន​ភាព​អំណោយផល​ទៅ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​

​ទោះ​យ៉ាងណាក៏ដោយ​ ​មនុស្ស​អាច​ទទួលយក​ការ​បកស្រាយ​ចម្ងល់​តាមរយៈ​ការពិត​ថា​ជាង​រយៈពេល​ ​៧៥​ ​ឆ្នាំ​នៃ​សាកល​ភាវូបនីយកម្ម​ដ៏​រឹងមាំ​នេះ​បាន​ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​មាន​ភាព​សម្បូរសប្បាយ​និង​ទទួល​បាន​ចំណេះដឹង​កាន់តែ​ច្រើន​ ​ដែល​នឹង​ជួយ​ភាព​ធន់​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នានា​ដែល​នឹង​កើតមានឡើង​ក្នុង​ពេល​ខាងមុខ​។​ ​ពួកគេ​ក៏អាច​យកចិត្ត​ទុកដាក់​ចំពោះ​ការពិត​ដែល​ថា​ភូមិសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច​ដំណើ​ការ​ក្នុង​វដ្ត​ ​ហើយ​ពួកគេ​នឹង​មានការ​អភិវឌ្ឍ​ម្តង​ទៀត​ ​ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​អ្នកនយោបាយ​ ​ទីផ្សារ​ ​និង​អ្នកបោះឆ្នោត​ទាំងអស់​ក៏​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការ​លំបាក​មួយ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​ផង​ដែរ​។​ ប្រែ​សម្រួល​ដោយ​ ​ភុន​ ​ច័ន្ទ​ឧសភា​

​គួរ​បញ្ជាក់ឲ្យដឹង​ផង​ដែរ​ថា​ ​លោក​  ​Ian​ ​Bremmer​ ​គឺជា​ប្រធាន​និង​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ ​Eurasia​ ​Group​ ​និង​ ​GZERO​ ​Media​ ​ហើយក៏​ជា​អ្នកនិពន្ធ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា​ ​Us​ ​Vs​.​ ​Them​:​ ​The​ ​Failure​ ​of​ ​Globalism​ ​ ​

LEAVE A REPLY

Please enter your comment!
Please enter your name here