គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ម្នាក់​ត្រូវ​ចាប់ខ្លួន​ដោយសារ​ចាក់ថ្នាំ​អោយ​អ្នក​ជម្ងឺ​ស្លាប់

0
12
ជនសង្ស័យជាគ្រូពេទ្យគ្មាន​អាជ្ញាប័ណ្ណ​ ជាជនជាតិវៀតណាមម្នាក់ដែលត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប។ រូបភាព​ សហការី

នគរបាល​ក្នុង​ស្រុក​ស្វាយលើ​ ខេត្តសៀមរាប​បាន​ចាប់ខ្លួន​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ម្នាក់​ បន្ទាប់ពី​ចាក់ថ្នាំ​បណ្តាល​អោយ​អ្នកជំងឺ​ម្នាក់​របស់​គាត់​បាន​ស្លាប់​កាលពី​ថ្ងៃសៅរ៍​។

លោក​វរសេនីយ៍​ទោ​អឿន​ តូ​ឡូ​ ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ បាន​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​មានឈ្មោះ​ម៉ៅ​ សាមឿ​ម អាយុ៧៦​ ឆ្នាំ​។ ជនរងគ្រោះ​មានឈ្មោះ​ប៉ោ​ ទិម​ អាយុ៥៨​ ឆ្នាំ​ដែល​បាន​ស្លាប់​នៅផ្ទះ​ជនសង្ស័យ​នៅ​ភូមិ​ជប់​រំដេង​ ឃុំ​កន្ទួត​ បន្ទាប់ពី​បាន​ចាក់ថ្នាំ​រួច​។ ភ្លាម​ៗបន្ទាប់ពី​ការ​ស្លាប់​របស់​គាត់​ ក្រុម​គ្រួសារ​របស់​លោ​កទិម​ បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ជនសង្ស័យ​។

“ជនរងគ្រោះ​មាន​អាការៈ​ឈឺក្រពះ​ហើយ​បាន​ទៅ​ព្យាបាល​ពី​ជនសង្ស័យ​”។ “ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​បន្ទាប់ពី​ចាក់ថ្នាំ​រួច​”។ លោ​កសាមឿ​ម បន្ទាប់មក​ត្រូវ​បាន​ចាប់ខ្លួន​នៅផ្ទះ​របស់​លោក​។

លោក​តូ​ឡូ​ បាន​និយាយ​ថា​ “ជនសង្ស័យ​បាន​និយាយ​ថា​គាត់​មាន​វិញ្ញា​បន​ប័ត្រ​វេជ្ជ​សាស្រ្ត​នៅ​ប្រទេស​វៀតណាម​ពីឆ្នាំ១៩៦៩​ ដល់​ឆ្នាំ១៩៧៣​ គាត់​ធ្លាប់​ព្យាបាល​មនុស្ស​នៅពេល​គាត់​នៅ​ប្រទេស​វៀតណាម​ ប៉ុន្តែ​គាត់​បាន​នៅ​ទីនេះ​តាំងពី​ឆ្នាំ២០០៧​ ហើយ​មិនដែល​ប្រកបរបរ​នេះ​ទេ​”។ “គាត់​បាន​ចាកចេញ​ទៅ​ខេត្តតាកែវ​មួយ​រយៈ​ ប៉ុន្តែ​គាត់​បាន​ត្រឡប់​មក​ទីនេះ​វិញ​មួយ​ខែមុន​”។ លោក​តូ​ឡូ​ បាន​និយាយ​ថា​ជនសង្ស័យ​ជា​គ្រូពេទ្យ​ដែល​គ្មាន​ការអនុញ្ញាត​។

កាលពី​ខែឧសភា​ រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​លោក​ម៉ម​ ប៊ុ​នហេង​ បាន​ណែនាំ​ដល់​ប្រធានមន្ទីរ​សុខាភិបាល​ក្រុង​និង​ខេត្ត​អោយ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​ក្រុម​គ្រូពេទ្យ​ដែល​គ្មាន​វិជ្ជាជីវៈ​ដែល​ធ្វើអាជីវកម្ម​ផ្តល់​ការ​ព្យាបាល​រួម​ទាំង​ការ​ចាក់ថ្នាំ​ដោយ​ខុសច្បាប់​ដើម្បី​លុបបំបាត់​សេវាកម្ម​សុខាភិបាល​ខុសច្បាប់​។

ករណីដូចគ្នានេះដែរ កាលពី​ខែសីហា​ ប៉ូលី​សនៅ​ក្នុង​ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ​ បាន​ចាប់ខ្លួន​អ្នកជំនាញ​ផ្នែក​វេជ្ជ​សាស្រ្ត​ដែល​គ្មាន​ការអនុញ្ញាត​ដែល​បណ្តាល​អោយ​ស្ត្រី​ម្នាក់​ស្លាប់​ បន្ទាប់ពី​គាត់​បាន​ចេញ​វេជ្ជបញ្ជា​ថ្នាំ​ច្រើនមុខ​។

LEAVE A REPLY

Please enter your comment!
Please enter your name here