ការជំនុំជម្រះទោសក្បត់ជាតិរបស់ លោក កឹម សុខា នឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែមករា

0
8

សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​កំណត់​យក​ថ្ងៃទី​ ​១៥​ ​ខែមករា​ ​ជា​កាលបរិច្ឆេទ​ ​នៃ​ការ​ចាប់ផ្តើម​សវនាការ​ជំនុំជម្រះ​សំណុំ​បទ​ចោទ​ ​សន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​ ​ប្រឆាំង​នឹង​អតីតប្រធាន​គណបក្ស​ប្រឆាំង​ ​លោក​ ​កឹម​ ​សុខា​ ​បន្ទាប់ពី​សាលាឧទ្ធរណ៍​ ​ច្រាន​ចោល​បណ្តឹង​ទាស់​សហ​មេធាវី​ការពារ​ក្តី​។​

​លោក​ ​កឹម​ ​សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ ​កាលពី​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៧​ ​និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ ​ដោយ​សង្ស័យ​ថា​បាន​ឃុបឃិតជាមួយ​នឹង​សហរដ្ឋអាមេរិក​ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​។​ ​ពីរ​ខែក្រោយ​មក​ ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ ​ហើយ​សមាជិក​ជាន់ខ្ពស់​បក្ស​ចំនួន​ ​១១៨​ ​នាក់​ ​ក៏​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យធ្វើ​នយោបាយ​រយៈពេល​ ​៥​ ​ឆ្នាំ​។​

លោក​ ​អុី​ ​រិន​ ​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ឲ្យដឹង​ថា​ ​លោក​ចៅក្រម​ ​កូយ​ ​សៅ​ ​បាន​កំណត់​យក​ថ្ងៃទី​ ​១៥​ ​ខែមករា​ ​សម្រាប់​ការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក​ ​កឹម​ ​សុខា​។​

កាលបរិច្ឆេទ​សវនាការ​ ​ត្រូវ​បាន​កំណត់​ ​ខណៈ​ដែល​សាលាឧទ្ធរណ៍​ ​កាលពី​ថ្ងៃ​ចន្ទ​ ​បាន​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​របស់​មេធាវី​លោក​ ​កឹម​ ​សុខា​ ​ដែល​បាន​ដាក់ពាក្យ​ប្តឹង​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ជុំវិញ​ការ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​។​

ការ​ច្រាន​ចាល​នេះ​ ​ធ្វើឡើង​ដោយសា​លា​ឧទ្ធរណ៍​ ​យល់ថា​ ​បណ្តឹង​ប្រឆាំង​ ​មិន​អាច​ទទួលយក​បាន​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។​

អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ ​លោក​ ​ទូច​ ​ថា​រិទ្ធិ​ ​បាន​ឲ្យដឹង​ថា​ ​ចៅក្រម​ជំនុំជម្រះ​ ​លោក​ ​ឃុន​ ​លាង​ម៉េ​ង​ ​បាន​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​ ​ដោយសា​រប​ណ្តឹ​ងនោះ​ ​មិន​ស្របតាម​ទម្រង់​ច្បាប់​។​

សហ​មេធាវី​លោក​ ​កឹម​ ​សុខា​ ​អ្នកស្រី​ ​ម៉េ​ង​ ​សុភារី​ ​បាន​ឲ្យដឹង​ថា​ ​អ្នកស្រី​បានដឹង​ពី​ការកំណត់​ថ្ងៃ​សវន​ការ​ ​តែ​បដិសេធ​ផ្តល់​អត្ថា​ធិប្បាយ​លម្អិត​។​

អ្នកស្រី​ ​បាន​គូសបញ្ជាក់​ថា​ ​ចៅក្រម​ ​បដិសេធ​លើ​បណ្តឹង​ប្រឆាំង​របស់​ក្រុម​មេធាវី​ ​និង​បាន​បន្ត​រក្សា​កូន​ក្តី​របស់​ខ្លួន​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​។​

លោក​មេធាវី​ ​ចាន់​ ​ចេន​ ​បាន​ឲ្យដឹង​ដែរ​ថា​ ​លោក​ ​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​ក្នុង​ការ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ។​

អ្នកវិភាគ​នយោបាយ​ ​លោក​បណ្ឌិត​ ​ឡៅ​ ​ម៉ុង​ហៃ​ ​យល់ថា​ ​សវនាការ​លើ​សំណុំរឿង​នេះ​ ​នឹង​ធ្វើឲ្យ​ថមថយ​នូវ​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ប្រទេស​ដទៃទៀត​ ​ដែល​ចង់​ឲ្យ​មានការ​ទម្លាក់​ចោល​នូវ​បទចោទប្រកាន់​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here